វាមិនមែនជារឿងចម្លែកនោះទេ ដែលមនុស្សមួយចំនួនតែងតែឡើង និងចុះគីឡួមិនទៀងទាត់ ដែលវាអាចអាស្រ័យមកពីកត្តាជាច្រើនរួមផ្សំ។ អ្នកខ្លះខំប្រឹងតមអាហារ ហាត់ប្រាណជាប្រចាំ ទទួលទានថ្នាំសម្រកគីឡួ និងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីរក្សារូបរាងអោយសមល្មមស្អាត។ តាមពិតទៅ បើសិនជាយើងដឹងពីគន្លឹះបន្តិចក្នុងការទទួលទាន យើងប្រាកដជាមានភាពងាយស្រួលមួយកម្រិតក្នុងការថែរក្សារាង។ តោះសាកអានមើល៍ចឹង។
១. ទទួលទានអាហារអោយមានកម្រិត
ការទទួលទានអាហារចៀនបំពងមួយចានធំៗក្នុងពេលតែមួយ វាមិនមានផលល្អទេចំពោះសុខភាព។ អ្នកគួរប្តូរទម្លាប់មកពិសារអាហារដែលមានរួមផ្សំនូវជីវជាតិចិញ្ចឹមត្រឹមត្រូវដល់រាងកាយ ដូចជា បន្លែ ផ្លែឈើ ត្រី ទ្រូងមាន់ ជាដើម។ បើអ្នកចង់រក្សារាងអោយបានស្អាត អ្នកត្រូវញ៉ាំអោយបានត្រឹមត្រូវ មិនមែនបង្អត់អាហារខ្លួនឯងទេ។
២. ទំពារអាហារមួយៗ
អោយម៉ត់ល្អ
ចំណាយពេលយ៉ាងហោចណាស់
៣០នាទីក្នុងការបរិភោគអាហារ ហើយរីករាយជាមួយនឹងរសជាតិអាហារទាំងនោះ ព្រោះពេលអ្នកដែលញ៉ាំអាហារលឿនពេក
វាអាចធ្វើអោយរាងកាយកាន់តែធាត់ និងមានអារម្មណ៍ឆាប់ឃ្លានកាន់តែខ្លាំង។
៣. កុំធ្វើកិច្ចការច្រើនពេកក្នុងពេលកំពុងញ៉ាំ
អ្នកមិនគួរមើលទូរទស្សន៍
ឫមើលទូរស័ព្ទដៃបណ្តើរ ទទួលទានអាហារបណ្តើរទេ ព្រោះវាអាចធ្វើអោយអ្នកភ្លេចខ្លួន
ទទួលទានលើសកំណត់។
៤. ផឹកទឹកជានិច្ចមុនញ៉ាំអាហារ
ទឹកអាចបន្ថយភាពឃ្លានខ្លាំង
នៅពេលដែលអ្នកបរិភោគអាហារ។ ត្រូវចងចាំថា គួរតែពិសារទឹកមួយកែវជានិច្ចមុននឹងអ្នកពិសារអ្វីមួយ។
0 comments:
Post a Comment