ពេលទៅដល់ថ្នាក់រៀនភ្លាមទើបដឹងថាត្រូវប្រឡងនោះជាអារម្មណ៍ដែលពិបាកទទួលយកបានបំផុត។ ជាពិសេសនៅពេលដែលអ្នកសល់ពេលមិនដល់១ម៉ោងដើម្បីមើលមេរៀននោះ។ អារម្មណ៍មួយនេះ សិស្សមួយណាក៏ខ្លាចដែរ។ ប៉ុន្តែសិស្សគ្រប់រូបនៅតែអាចធ្វើវាបាន ទោះបីជាមានពេលខ្លីមិនដល់មួយម៉ោងក៏ដោយ។ អ្វីដែលអ្នកត្រូវធ្វើ គឺធ្វើតាមវិធីខាងក្រោមនេះ៖
១. ស្វែងរកកន្លែងដែលស្ងប់ស្ងាត់បំផុត
ខណៈពេលនេះ
អ្នកត្រូវការជាចាំបាច់បំផុតនៅកន្លែងដែលស្ងប់ស្ងាត់មួយ ដើម្បីមេរៀន
ព្រោះថាអ្នកមានពេលវេលាមិនដល់១ម៉ោងនោះទេ។ អ្នកអាចទៅអានសៀវភៅក្នុងបណ្ណាល័យ
ក៏ជាជម្រើសដែលល្អមួយផងដែរ។ ហើយត្រូវតែចៀសឲ្យឆ្ងាយបំផុតពីអ្វីដែលរំខានដល់អ្នក។
អ្នកត្រូវតែផ្ដោតអារម្មណ៍ដោយធ្វើយ៉ាងណាឲ្យបានមូល ១០០%។
២. រៀនតាម Study Guide
គ្រូមួយចំនួនតែងតែប្រើប្រាស់ Study Guideសម្រាប់ថ្នាក់ពួកគាត់។
បែបនេះអ្វីដែលអ្នកអាចធ្វើបាននោះគឺ ត្រូវតែសិក្សាតាម Study Guideនោះ និងព្យាយាមទន្ទេញវាឲ្យបានចាំច្បាស់សម្រាប់ការប្រឡងរបស់អ្នក។
៣. ចាប់សៀវភៅមកអានភ្លាមៗ
ពេលដែលអ្នកមិនមាន Study Guideនោះទេ
អ្វីដែលអ្នកត្រូវធ្វើមិនមែនអង្គុយស្ងៀមនោះទេ។
អ្នកត្រូវតែយកសៀវភៅមកអានភ្លាមៗ ដោយអានរាល់២ទំព័រខាងមុខ
ក្នុងមេរៀនណាដែលនឹងត្រូវចេញក្នុងការប្រឡង។
ក្រៅពីនេះ
អ្នកត្រូវតែអានទំព័រចុងក្រោយនូវចំណុចមេរៀនសង្ខេប
និងព្យាយាមឆ្លើយសំនួរទាំងឡាយនៅចុងបញ្ចប់នៃមេរៀន។
៤. រំលឹកការកត់ត្រា និងលំហាត់ដែលអ្នកបានធ្វើពីមុន
ជាធម្មតាគ្រូមួយចំនួនអាចយកសំណួរមួយចំនួន ដែលចេញពីលំហាត់ចាស់ៗដែលអ្នកធ្លាប់បានធ្វើពីមុន។ ឬពេលខ្លះលំហាត់មួយចំនួន
គឺចេញពីការកត់ត្រាចំណុចសំខាន់ៗនៅពេលដែលគាត់និយាយក្នុងថ្នាក់រៀន។
បែបនេះហើយអ្នកត្រូវតែកត់ត្រាជានិច្ច និងទុកកិច្ចការទាំងអស់ដែលអ្នកធ្លាប់បានធ្វើ។
ពួកគេពិតជាមានប្រយោជន៍ខ្លាំងណាស់។
៥. សាកល្បងតេស្តខ្លួនឯងផ្ទាល់
អ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីសុំអ្នកណាម្នាក់មកជួយសួរអ្នកទេ
ព្រោះថាអ្នកផ្សេងទៀតក៏ប្រហែលជារវល់ផងដែរ។ បែបនេះអ្នកត្រូវសាកសួរខ្លួនឯងថា
អ្នកបានចេះអ្វីខ្លះពីមេរៀននោះ និងមានចំណុចណាខ្លះដែលអ្នកមិនយល់។
បែបនេះអ្នកត្រូវតែត្រឡប់ទៅកាន់វាភ្លាមៗ បើសិនជាអ្នកនៅមានពេលវេលាខ្លះសេសសល់។
៦. សុំសិស្សពូកែប្រចាំថ្នាក់ឲ្យជួយ
ចំណុចចុងក្រោយនេះ
បើសិនជាអ្នកមិនមានអ្វីដែលត្រូវអាននោះទេ
អ្នកត្រូវតែស្វែងរកការជួយពីសិស្សពូកែក្នុងថ្នាក់។
អ្នកអាចសុំឲ្យគេចូលរួមមើលមេរៀនជាមួយអ្នក
ឬក៏សុំឲ្យគេជួយពន្យល់នូវចំណុចដែលសំខាន់ៗ
និងមានប្រយោជន៍សម្រាប់ការប្រឡងដែលមានពេលមិនដល់១ម៉ោងខាងមុខនោះ។
0 comments:
Post a Comment