ភ្លៀង​ខ្លាំង​បាក់ដី​​នៅ​ បង់ក្លាដែស​ សម្លាប់​មនុស្ស​​យ៉ាង​តិច ៧៧ នាក់


ក្រុងឆីធឺហ្គុង: ក្រុម​អាជ្ញាធរ​បាន​និយាយ​​ពី​ថ្ងៃ​អង្គារ​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដូវ​ មាន​ខ្យល់​មូសុង​បាន​បណ្តាល​ឲ្យ​​មនុស្ស​យ៉ាង​តិច​ ៧៧ ​នាក់​ស្លាប់​នៅ​តំបន់​ភាគអាគ្នេយ៍​ដែល​ភាគ​ច្រើន​ក្នុង​ចំណោម​ជនរងគ្រោះ​ ទាំងអស់​នោះ​ត្រូវ​​កប់​នៅ​ក្រោម​ដីបាក់​។
ក្រុម​ប៉ូលិស​បាន​ព្រមាន​ថា​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើនឡើង​ខណៈ​ក្រុម ​បុគ្គលិក​សង្គ្រោះ​បន្ទាន់​បាន​ទៅ​ដល់​ផ្នែក​ដាច់​ស្រយាល​មួយ​ចំនួន​នៃ​ តំបន់​ដែល​ជួប​គ្រោះ​មហន្តរាយ​ភ្លៀង​បាក់​ដី​នេះ​ជា​ទី​ដែល​បណ្តាញ​តភ្ជាប់​ ទូរស័ព្ទ​ និង​ដឹក​ជញ្ជូន​ត្រូវ​បាន​កាត់​ផ្តាច់​។
ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ DDM ​លោក​ Reaz Ahmed​ បាន​ថ្លែង​ប្រាប់​ AFP ​ថា​៖ «​កិច្ចការ​ជួយ​ស្តារ​ស្ថានភាព​បន្ទាន់​នេះ​កំពុង​តែ​បន្ត​ធ្វើ​។ ចំនួន​អ្នក​ស្លាប់​សរុប​អាច​កើនឡើង​បន្ថែម​ទៀត ​ខណៈ​តំបន់​ជាច្រើន​មិន​ទាន់​ត្រូវ​បាន​តភ្ជាប់​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​ ឡើយ​នោះ​»​។
លោក​ Ahmed​ បាន​​ថ្លែង​​ថា​ក្រុម​អ្នក​ឆ្លើយតប​គ្រោះមហន្តរាយ​ត្រូវ​បាន​ដាក់​ពង្រាយ​ ក្នុង​តំបន់​ដែល​ជួប​គ្រោះ​ធ្ងន់ធ្ងរ​នានា​ដើម្បី​ពង្រឹង​កិច្ចការ​ស្តារ​ ស្ថានភាព​​នេះ​។
មន្ត្រី​ដដែល​នេះ​បាន​និយាយ​ថា​យើង​មិន​ទាន់​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ ដល់​តំបន់​ផ្សេងៗ​ទៀត​ប៉ះពាល់​​ដោយ​គ្រោះមហន្តរាយ​នេះ​នៅ​​ឡើយ​។​
នៅ​ពេល​ដែល​រាំង​ភ្លៀង​ពួកយើង​នឹង​ថត​យក​រូបភាព​នៃ​ការ​ខូចខាត​ និង​បន្ត​កិច្ចការ​ស្តារ​ស្ថានភាព​នេះ​ទាំង​ស្រុង​ និង​ភ្លាម​ៗ​»​។
ក្រុម​ជនរងគ្រោះ​ភាគ​ច្រើន​មកពី​សហគមន៍​កុលសម្ព័ន្ធ​នៅ​ក្នុង​សង្កាត់​ Rangamati ​តំបន់​ភ្នំ​ដាច់​ស្រយាល​នៅ​កៀក​ព្រំដែន​ឥណ្ឌា​ដែល​មនុស្ស​ ៤៨ ​នាក់​ត្រូវ​បាន​ស្លាប់​ដោយ​​បាតុភូត​បាក់​ដី ​បាន​កើតឡើង​ និង​បាន​កប់​ផ្ទះ​សំបែង​របស់​ពួកគេ​។​ អ្នក​ស្រុក​ខ្លះ​ដេក​លក់ ខណៈ​បាក់ដី​កើតឡើង​​នៅ​ពេល​ភ្លៀង​ខ្លាំង​នោះ៕
Share on Google Plus

0 comments:

Post a Comment