នេះប្រហែលជាតារាសម្ដែងរឿងអាសអាភាសវ័យក្មេង
ដ៏ជោគជ័យបំផុតហើយមើលទៅ។ កញ្ញា Mana Sakura មានវ័យត្រឹម២២ឆ្នាំប៉ុណ្ណោះ
ប៉ុន្តែនាងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសក្នុងឆ្នាំ២០១៥នេះ Sakura បានឈ្នះពានរង្វាន់ តារាសម្ដែងស្រីល្អបំផុតទៀតផង។
យ៉ាងណាមិញទម្រាំបានល្បីឈ្មោះដូចសព្វថ្ងៃនេះ
តើប្រិយមិត្តមានដឹងទេថា កញ្ញារូបនេះបានឆ្លងកាត់អ្វី និងមានជីវប្រវត្តិយ៉ាងណាខ្លះ? ជាចម្លើយ សម្រាប់ឆ្លើយតបទៅនឹងសំណួរនេះ គេហទំព័រ Kqube.net សូមលើកយក
ជីវប្រវត្តិរបស់តារាស្រីរូបនេះ មកបង្ហាញជូនប្រិយមិត្តឲ្យបានជ្រាបទាំងអស់គ្នា។
កញ្ញា
Mana
Sakura កើតនៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៩៣ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន
ជាសិស្សនៅ Department of Public Works ហើយបន្ទាប់មកនាងបានចុះឈ្មោះចូលរៀន
នៅសកលវិទ្យាល័យបច្ចេកវិទ្យា (College of Technology)។
មានវ័យត្រឹម១៨ឆ្នាំប៉ុណ្ណោះ រូបនាងបានចាប់អាជីពដំបូង ជាតារាម៉ូដែល
ដោយដើរតួនៅក្នុងវីដេអូ 18 Years Old Mana Sakura Pretty Moe Factory ហើយវាត្រូវបានចេញផ្សាយ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១១។
នៅក្នុងខែកុម្ភៈ
ឆ្នាំ២០១២ Sakura បានចូលរួមធ្វើការ ក្នុងឧស្សាហកម្ម ខ្សែភាពយន្តសម្រាប់យុវវ័យ
(រឿងអាសអាភាស) ហើយខ្សែភាពយន្តដំបូងរបស់នាង មានឈ្មោះថា AV Debut Mana ចេញផ្សាយដោយផលិតកម្ម Soft On Demand។
ទន្ទឹមគ្នានឹងការចេញវីដេអូដំបូងនេះ
រូបនាងបានទទួលភាពជោគជ័យយ៉ាងខ្លាំង ដោយសារអ្នកប្រើប្រាស់ Twitter បានចំណាំមុខរបស់នាង នៅ Technical College និងនៅតាមទីសាធារណៈ
ហើយតាមរយៈនេះបានជួយឲ្យវីដេអូរបស់នាង ក្លាយជា DVD ដែលលក់ដាច់បំផុតនៅក្នុងខែនោះ។
បន្ទាប់មកនៅឆ្នាំ២០១៣
តារាសម្ដែងដ៏ល្បីរូបនេះ បានជាប់ឈ្មោះជាតារាសម្ដែងចំណូលថ្មី ដ៏ល្អបំផុត
នៅក្នុងកម្មវិធី Adult Broadcasting Awards ហើយស្របគ្នានោះនាងក៏បានឈ្នះពានរង្វាន់មួយទៀត
គឺ FLASH Award។ នៅក្នុងឆ្នាំដដែលនោះ នាងបានដើរតួនៅក្នុងរឿង Kisu
gaman senshuken the Movie ដែលជាខ្សែភាពយន្តដ៏មានប្រជាប្រិយ សម្រាប់ចាក់បញ្ចាំងនៅពាក់កណ្ដាលយប់
ក្នុងកម្មវិធី Goddotan។
ជាចុងក្រោយនៅឆ្នាំ២០១៤
នាងបានចូលរួមសម្ដែង ក្នុងខ្សែភាពយន្តមួយចំនួនដូចជា Ushijima the Loan
Shark និង Danger Dolls ក្នុងនោះ Sakura
ក៏បានដើរតួផ្សាយពាណិជ្ជកម្មរថយន្តឲ្យក្រុមហ៊ុន Toyota ផងដែរ។ លើសពីនេះទៀត នៅក្នុងឆ្នាំ២០១៥នេះ រូបនាងក៏បានឈ្នះពានរង្វាន់
តារាសម្ដែងស្រីល្អបំផុត (Best Actress Award) និង FLASH
Award ជាលើកទីពីរ នៅក្នុងកម្មវិធី 2015 Adult
Broadcasting Awards ផងដែរ។
0 comments:
Post a Comment