ក្រុងរ៉ាកា: ក្រុមជនសកម្មប្រយុទ្ធស៊ីរីគាំទ្រដោយអាមេរិកបានច្បាំងដណ្តើម កាន់កាប់សង្កាត់ទីពីរទៀតនៅក្នុងក្រុងរ៉ាកាកាលពីថ្ងៃអាទិត្យ និងបានធ្វើការវាយប្រហារមួយជាថ្មីទៀតទៅលើមូលដ្ឋានមួយនៅតំបន់ភាគ ខាងជើងក្រុងខណៈពួកគេបានស្វែងរកការវាយប្រហារមួយប្រឆាំងក្រុមរដ្ឋ អ៊ិស្លាម IS។
ក្រុមកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានសម្រុកចូលទៅក្នុងក្រុងរ៉ាកានៅដើមសប្តាហ៍នេះបន្ទាប់ពីបាន ប្រកាសចាប់ផ្តើមវាយប្រហារនៅចុងបញ្ចប់មួយលើទីក្រុងដែលកាន់កាប់ដោយ ក្រុមរដ្ឋអ៊ីស្លាម IS។
កាលពីថ្ងៃអាទិត្យកងសម្ព័ន្ធមិត្តអារ៉ាប់ឃើដបានឲ្យដឹងថាក្រុម កងកម្លាំងរបស់ខ្លួន បានរំដោះសង្កាត់ AlRomaniya នៅសមរភូមិភាគខាងលិចក្រុងរ៉ាកាបន្ទាប់ពីការប៉ះទង្គិចគ្នាបន្តអស់ រយៈពេលពីរថ្ងៃ»។
កងកម្លាំង SDF ក៏បានចូលកាន់កាប់សង្កាត់ AlMeshleb ដែលច្បាំងដណ្តើមបានបន្ទាប់ពីបានប្រកាសអំពីធ្វើចលនាទៅមុខដើម្បី ដណ្តើមចូលកាន់កាប់ក្រុងរ៉ាកានៅថ្ងៃអង្គារ។
កាលពីថ្ងៃអាទិត្យក្រុមជនសកម្មប្រយុទ្ធនៅក្នុងសង្កាត់ AlMeshleb បានព្យាយាមរុលចូលទៅកាន់កណ្តាលក្រុងនោះ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្ស ស៊ីរីបាននិយាយថាពួកគេបានច្បាំងដណ្តើមចូលកាន់កាប់ស្ទើរតែបាន ពាក់កណ្តាលនៃសង្កាត់ AlSenaa ដែលនៅក្បែរនោះពីក្រុមជីហាដនិយម។
ប្រមុខនៃក្រុមឃ្លាំមើលសិទ្ធិមនុស្សលោក RamiAbdelRahman បានឲ្យដឹងថា «ប្រសិនបើពួកគេមានលទ្ធភាពចូលកាន់កាប់សង្កាត់ទាំងមូលវានឹងជាចលនា ឈានទៅមុខដ៏សំខាន់មួយរបស់ពួកគេរហូតមកដល់ពេលនេះពីព្រោះវាអាច ធ្វើឲ្យពួកគេធ្វើដំណើរទៅដល់ច្រកនៃសង្កាត់ Old City»។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP ម្នាក់បានឲ្យដឹងថា ច្រកធ្វើដំណើរភាគខាងលិចទៅកាន់ទីក្រុងសម្បូរទៅដោយម៉ូតូចាស់ខូចៗ និងគ្រាប់បែកត្បាល់ដែលមិនទាន់ផ្ទុះដែលបាញ់ដោយក្រុមIS»។
សាកសពរបស់យុទ្ធជន IS បីនាក់នៅលើផ្លូវនៃក្រុងរ៉ាកាភាគខាងលិច និងក្រុមមេបញ្ជាការSDF បានកាន់កាប់ប្រចាំការនៅលើដំបូលផ្ទះជាច្រើន។
ក្រុមយុទ្ធជន SDF មានការ ប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះមីនដែលក្រុម IS បានដាក់ និងយន្តហ្រោះដូនស៊ើបការណ៍៕
0 comments:
Post a Comment